ក្រោយចប់រដូវកាលនេះ កីឡាករ ពីរទៅបីនាក់របស់ម្ចាស់ជើងឯក La Liga  Barcelona ខ្លះចូលនិវត្តន៍ ខ្លះក៏សម្រេចចិត្តទៅលេងនៅក្លឹបផ្សេង ប៉ុន្តែឥឡូវនេះពួកគេបានបញ្ជាក់ពីការចុះហត្ថលេខាទិញកីឡាករថ្មីជាលើកដំបូងរបស់ពួកគេនៅរដូវ2018/19 នេះនេះ។

Arthur​ កីឡាករចំណូលថ្មីរបស់ក្លឹប Barcelona
Arthur​ កីឡាករចំណូលថ្មីរបស់ក្លឹប Barcelona

កីឡាករដែលក្លឹបយក្សអេស្ប៉ាញ Barcelona ទិញនោះគឺខ្សែបម្រើប្រេស៊ីល Arthur ពីក្លឹប Gremio ក្នុងតម្លៃ40​លាន​អឺរ៉ូ​ កាលពីម្សិលមិញ។ ក្លឹបអ្នកមានបុណ្យ បានប្រកាសលើគេហទំព័រថា Arthur នឹងចុះកុងត្រា6ឆ្នាំ នៅកីឡដ្ឋាន Nou Camp ដោយមានតម្លៃទិញផ្តាច់កុងត្រា 400 លានអឺរ៉ូ។

វាជាគួរអោយភ្ញាក់ផ្អើលផងដែលខណៈដែល Barcelona ទើបតែអនុញ្ញាតអោយខ្សែបម្រើ​ Paulinho ទៅក្លឹបចិនខ្ចីជើងបានមួយថ្ងៃក៏ទិញបានខ្សែបម្រើ Arthur ដើម្បីយកមកជំនួសគេតែម្ដង៕

ប្រភពពី៖ soccerladuma