photo of Barcelona
Barcelona បន្តកំនត់ត្រាមិនដែលចាញ់លើកទី៣៦នៅ la liga

បើទោះបីជាឈ្នះពានដោយស្វ័យប្រវត្តិទៅហើយក្តី តែក្រុម Barcelona ពិតជា​មិនបន្ធូរដៃឲ្យក្រុម Vilarreal ឡើយ ដោយលុតក្រុមមួយនេះយ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-១ ។

Barcelona ពិតជាមិនឲ្យក្រុមរបស់ពួកគេស្គាល់បរាជ័យឡើយ ក្នុងរដូវកាលនេះ ដោយបន្តយកឈ្នះលើក្រុម Vilarreal ក្នុងលទ្ធផល​ ៥-១ បន្តទៀត រក្សាកំណត់​ត្រាមិនចាញ់៣៦លើកនៅ Laliga។

៥គ្រាប់របស់ Barcelona រកបានដោយកីឡាករ Coutinho នៅនាទីទី១១, Paulinho នៅនាទីទី១៦, Messi​ នៅនាទីទី៤៥ តង់ទី១ និងពីរគ្រាប់ទៀតរកបានដោយកីឡាករវ័យក្មេងបារាំង Moussa Dembele នៅនាទីទី(៨៧ និង ៩០+៣) ។ ចំណែកក្រុមភ្ញៀវ Vilarreal វិញ បើទោះបីជាត្រូវក្រុម Barcelona ស៊ុតបញ្ចូលទីច្រើនគ្រាប់ក្តី តែពួកគេអាច​វាយបកបាន ១គ្រាប់មកវិញ តាមរយ:ការស៊ុតរបស់កីឡាករ Nocola Sansone នៅនាទីទី៥៤។

photo of Barcelona
Barcelona បន្តកំនត់ត្រាមិនដែលចាញ់លើកទី៣៦នៅ la liga

សរុបមកសម្រាប់ការប្រកួត ៣៦ដងកន្លងមកនៅរដូវកាល La Liga(២០១៧/២០១៨) Barcelona មិនទាន់ស្គាល់រសជាតិចាញ់នៅឡើយ គឺបានត្រឹមឈ្នះនិងស្មើ ជាមួយពិន្ទុសរុប ៩០ ឈរលើក្រុមលេខ២ At. Madrid ចំនួន ១៥ពិន្ទុឯណោះ