លទ្ធផលស្មើរបស់ Barcelona ជាមួយ Las Palmas យប់នេះ បានត្រឹមស្មើគ្នា 1​ទល់​នឹង​1 ធ្វើអោយក្រុមលេខ2 Atletico Madrid កាន់តែមានសង្ឃឹមក្នុងការក្នុងការឈ្នះពាន La Liga ។

photo of Barcelona vs Las Palmas
Barcelona vs Las Palmas

កីឡាករជើងឆ្នើម Messi បានស៊ុតបញ្ចូលទីដោយ Freekick យ៉ាងល្អ ធ្វើឲ្យ Barcelona នាំមុខ Las Palmas មុននៅនាទី21 ។ ប៉ុន្តែទោះបីជាក្លឹបអ្នកមានបុណ្យមួយនេះមានការគ្រប់គ្រងបាល់បានច្រើនយ៉ាងណាក៏មិនអាចទប់ក្រុម Las Palmas បានដែរ ដោយនៅនាទីទី48 ដោយកីឡាករ Vermaelen របស់ Barcelona បានប៉ះទង្គិចគ្នាជាមួយនឹងខ្សែបម្រើ Las Palmas កីឡាករ Vicente Gomez បណ្តាលឲ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ 11ម៉ែត្រទៅក្រុម Las Palmas ។

កីឡាករ Jonathan Calleri បានស៊ុតបាល់ពិន័យ 11ម៉ែត្រ បញ្ចូលទីនៅនាទីទី48 ជួយឲ្យក្រុម Las Palmas យកបានមួយពិន្ទុពីក្រុមកំពូលតារាង Barcelona។ Barca ពេលនេះមាន66 ពិន្ទុ ខណៈ Atletico Madrid មាន 61ពិន្ទុ ឯ Real Madrid មាន 51ពិន្ទុ ចំណែក Valencia មាន 50ពិន្ទុ ៕

ប្រភពពី៖ bbc