ក្លិប Manchester United, Chelsea និង Newcastle កំពុងពិចារណាចង់ចុះកុងត្រាយកខ្សែប្រយុទ្ធស្លាបរបស់ Barcelona កីឡាករ Ousmane Dembele នេះបើតាមការចុះផ្សាយដោយកាសែតនៅក្នុងប្រទេស អេស្ប៉ាញ។

Ousmane Dembele
Ousmane Dembele

ជាការពិតណាស់ Barcelona បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេចង់លក់កីឡាករសញ្ជាតិ បារាំង វ័យ ២៤ ឆ្នាំរូបនេះឱ្យបានមុនថ្ងៃ ចន្ទ ដែលទីផ្សារដោះដូរកីឡាករខែ មករា នឹងត្រូវបិទបញ្ចប់ មួយវិញទៀត Dembele ក៏នឹងផុតកុងត្រាជាមួយក្រុមអ្នកមានបុណ្យនៅដំណាច់រដូវកាលនេះដែរ។

យោងតាមរបាយការណ៍របស់កាសែត Marca នៃប្រទេស អេស្ប៉ាញបានឱ្យដឹងថា Dembele បច្ចុប្បន្នកំពុងត្រូវបានក្លិបធំៗនៅ Premier League ចាប់អារម្មណ៍ក្នុងនោះមាន Manchester United, Chelsea និង Newcastle United។ ហើយតាមរបាយការណ៍ដដែលបានបញ្ជាក់ថា Barca ហាក់ពេញចិត្តខ្លាំងក្នុងការអនុញ្ញាតឱ្យខ្សែប្រយុទ្ធខាងលើចាកចេញនៅរដូវកាលនេះក្នុងលក្ខខណ្ឌខ្ចីជើង៕