photo of Barcelona
Barcelona 5-0 Sevilla

ការប្រកួតដ័ស្វិតស្វាញយប់មិុញនេះពិតជាជក់ចិត្តណាស់ Barcelona បានយកឈ្នះ Sevilla ចាស់ដៃ ៥ទល់នឹង០ ក្នុងការប្រកួត Copa del Rey វគ្គផ្ដាច់ព្រ័ត្រដើម្បីលើកពាន។ កីឡាករ Luis Suarez បានរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯងផ្ដួល Sevilla ៥-០ លើកពាន Copa del Rey ជាលើកទី៤ជាប់ៗគ្នា។

២គ្រាប់របស់ Luis Suarez នៅនាទី ១៤ និង៤០, ១គ្រាប់របស់ Lionel Messi នាទី៣១, ១គ្រាប់របស់ Iniesta នាទី៥២ និងបាល់ប៉េណាល់ទីរបស់ Coutinho នាទី៦៩បានជួយឲ្យក្រុមយក្សមកពីកាតាឡាន់ឈ្នះពានទី៣០យ៉ាងងាយស្រួល។

Barcelona នឹងក្លាយជាជើងឯក La Liga ១ទៀតដោយមិនបាច់ប្រឹងបើសិនក្រុមលេខ២ Atletico Madrid ចាញ់ Real Betis នៅថ្ងៃនេះតែបើឈ្នះវិញ ពួកគេត្រូវចាំផ្ដួល Deportivo ដោយខ្លួនឯងនៅសប្ដាហ៍ក្រោយ៕

photo of Barcelona
Barcelona 5-0 Sevilla
photo of Barcelona
Barcelona 5-0 Sevilla
photo of Barcelona
Barcelona 5-0 Sevilla