Barcelona បានបង្កើតបំបែកកំណត់ត្រាថ្មីថ្មីក្នុងក្របខ័ណ្ឌ La Liga ដោយលេងមិនដែលចាញ់សោះក្នុង 39ប្រកួតជាប់ៗគ្នា បន្ទាប់ពីផ្ដួល Valencia 2-1 កាលពីយប់មិញ ។

photo of Barcelona
Barcelona បំបែកកំណត់ត្រាថ្មី ក្រោយឈ្នះ Valencia យប់មិញ

ជំនួបនៅកីឡដ្ឋាន Nou Camp កាលពីយប់មិញ Philippe Coutinho បានបង្ហាញទម្រង់លេងល្អគួរឲ្យកត់សម្គាល់ដោយ Assist បាន 2ដងឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី។ គ្រាប់ទីមួយយប់មិញកើតឡើងនាទីទី15 ដោយ Suarez បានស៊ុតបញ្ចូលទីបាន 1គ្រាប់ឲ្យម្ចាស់ផ្ទះនាំមុខក្រោមការប៉ះបាល់ឲ្យយ៉ាងល្អរបស់ Coutinho។

លុះដល់នាទី51 ខ្សែការពារ Umtiti បានតែតបញ្ចូលទីគ្រាប់ទីពីរ ក្រោយពេល Coutinho ដដែលលើកបាល់ជ្រុង។ យ៉ាងណានាទី 87 Valencia សងបាន 1គ្រាប់វិញជាការទាត់បាល់ប៉េណាល់ទីរបស់ Daniel Parejo។

Barcelona បំបែកកំណត់ត្រាចាស់មិនដែ់ចាញ់38 ប្រកួតជាប់ៗគ្នាត្រូវបានបង្កើតឡើងដោយ Real Sociedad រដូវកាល1978-79 រហូតដល់រដូវកាល 1979-80 ៕

ប្រភពពី៖ bbc