ក្លិប FC Barcelona កំពុងប្រជែងត្រៀមដាក់ដេញថ្លៃយកតារាឆ្នើមវ័យក្មេងមួយរូបនៅលីគកំពូលបារាំង Ligue១ គឺខ្សែប្រយុទ្ធនីហ្សេរីយ៉ា Victor Osimhen ដែលបច្ចុប្បន្នកំពុងលេងឱ្យក្រុម Lille។ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំរូបនេះ កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹប Bayern Munich និង AC Milan ផងដែរនេះបើយោងតាមគេហទំព័រ Soccer Link បានចុះផ្សាយ។

photo of Victor Osimhen
ខ្សែប្រយុទ្ធ Victor Osimhen របស់ Lille

Osimhen អាចលេងបាននៅតំបន់បម្រើនិងប្រយុទ្ធជួរមុខ បន្ទាប់ពីធ្លាប់ប្រកបអាជីពជាមួយ Wolfsburg និង Charleroi រូបគេបានផ្លាស់មកចូលរួមជាមួយ Lille កាលពីរដូវក្តៅមុនក្នុងតម្លៃប្រហែល ១២លានអឺរ៉ូ។ គាត់ក្លាយជាកីឡាករសំខាន់សម្រាប់ក្លឹបថ្មីរបស់គាត់យ៉ាងឆាប់រហ័សហើយគាត់បានរកគ្រាប់បាល់បាន ៨គ្រាប់និង Assist បាន ២គ្រាប់ក្នុងការបង្ហាញខ្លួនអោយក្លឹប ១៤ប្រកួតក្នុងលីគកំពូលបារាំងនិងពានរង្វាន់ទ្វីបអឺរ៉ុប Champions League។

photo of Victor Osimhen

Lillle បានចុះហត្ថលេខាជាមួយ Osimhen ដើម្បីបំពេញចន្លោះដែលនៅសល់ដោយការចាកចេញរបស់ Nicolas Pépé (Arsenal) និង Rafael Leao (AC Milan) ហើយរហូតមកដល់ពេលនេះគាត់បានបំពេញតាមតម្រូវការ។

photo of Luis Suarez
កីឡាករចាស់វស្សា Luis Suarez របស់ FC Barcelona

ក្រុម Barcelona កំពុងស្វែងរកបេក្ខភាពខ្សែប្រយុទ្ធយូរអង្វែងម្នាក់ដើម្បីស្នងតំណែងកីឡាករចាស់វស្សា Luis Suarez ដែលនិងឈានចូលដល់អាយុ ៣៣ឆ្នាំនៅខែមករា ២០២០ ខាងមុខនេះ។