ខ្សែបម្រើប្រយុទ្ធ Philippe Coutinho ទទួលបានអាវលេខ 7នៅ Barcelona សម្រាប់រដូវកាលថ្មី2018-19 នេះ បន្ទាប់ពីពាក់អាវលេខ14 ក្នុងរដូវកាលដំបូងរបស់គេនៅ Nou Camp ក្រោយផ្លាស់ពី Liverpool ក្នុងខែមករាឆ្នាំ2018 តម្លៃ 145លានផោន។

Philippe Coutinho
Philippe Coutinho

គាត់ជាកីឡាករទី 9ហើយដែរពាក់អាវលេខ7 ចាប់តាំងពីឆ្នាំ1995 មក និងជាលើកដំបូងចាប់តាំងពីម្ចាស់អាវលេខ7 នេះត្រូវបានក្លឹបក្នុងស្រុករបស់គេ Istanbul ខ្ចីជើង។ អាវលេខ7 ធ្លាប់ពាក់ដោយខ្សែប្រយុទ្ធសញ្ចាតិអេស្ប៉ាញ Pedro Rodriguez (2013-2015) ខ្សែប្រយុទ្ធ David Villa (2010-2013) ខ្សែប្រយុទ្ធ Eidur Gudjohnsen (2006-2010) ខ្សែប្រយុទ្ធ Henrik Larsson (2004-2006) ខ្សែប្រយុទ្ធ Javier Saviola (2001-2004) ខ្សែប្រយុទ្ធ Alfonso Perez (2000-2001) និងអតីតកីឡាករឆ្នើមប្រចាំឆ្នាំបាល់ទាត់ពិភពលោក គឺលោក Luis Figo (1995-2000)។

Coutinho ក៏ធ្លាប់ពាក់លេខ7 នេះដែរកាលពីលេងឱ្យក្លឹបអ៊ីតាលី Inter Milan មុនពេលផ្លាស់ចេញមកលេងឲ្យ Liverpool ក្នុងឆ្នាំ2017 ប្តូរមកពាក់លេខ 10នៅកីឡដ្ឋាន Anfield ឥឡូវនេះរូបគេបានពាក់អាវលេខ 10វិញហើយជាមួយក្លឹបយក្សកាតាឡានមួយនេះ ៕

ប្រភពពី៖ ESPN