ក្រុមអ្នកមានបុណ្យ FC Barcelona បានបំបាក់ក្រុម Sevilla ដោយលទ្ធផល 2-1 លើកពាន Spanish Super Cup លើកទី 13 នៅទីក្រុង Tangier ប្រទេសម៉ារ៉ុក កាលពីយប់មិញនេះ។

Barcelona លើកពាន Spanish Super Cup
Barcelona លើកពាន Spanish Super Cup

ខ្សែបម្រើ Pablo Sarabia បានស៊ុតមួយគ្រាប់ជួយ Sevilla នាំមុខមុននោនាទីទី 9 លុះចូលដល់ 42នាទីទីខ្សែការពាររបស់ FC Barcelona កីឡាករ Gerard Pique ស៊ុតបានមួយគ្រាប់តាមស្មើវិញ។ ចូលដល់វគ្គទីពីរខ្សែប្រយុទ្ធសញ្ចាតិបារាំង Ousmane Dembele ស៊ុតពីចម្ងាយជួយ Barcelona យកឈ្នះ Sevilla ដោយលទ្ធផល 2-1 វាជារឿងដ៏គោរឱ្យសោកស្ដាយដែររបស់ Sevilla ខ្សែប្រយុទ្ធ Wissam Ben Yedder ស៊ុតបាល់ពិន័យ 11ម៉ែត្រអត់ចូល។

ចប់ការប្រកួត ធើ្វឱ្យ Barcelona លើកពាន Spanish Super Cup ជាលើកទី 13 ខណៈពួកគេក៏កំពុងត្រៀមខ្លួនលេងលីគរបស់ខ្លួនអេស្ប៉ាញ La Liga នាសប្តាហ៍នេះដែរ៕

ប្រភពពី៖ BBC