photo of កីឡាករ Philippe Coutinho
កីឡាករ Philippe Coutinho

វីរបុរសក្រុម Barcelona លោក Rivaldo បានបង្ហើបប្រាប់ពីអារម្មណ៍ខកចិត្តរបស់លោកនៅពេលឃើញកីឡាករ Philippe Coutinho ចាកចេញពីពហុកីឡាដ្ឋាន Nour Camp ដើម្បីទៅលេងខ្ចីជើងនៅក្លឹប Bayern Munich ពេញមួយរដូវកាល ។

photo of Rivaldo
វីរបុរសក្រុម Barcelona លោក Rivaldo

Coutinho បានមកចូលរួមជាមួយក្រុម Barcelona បន្ទាប់ពីផ្ទេរចេញពីក្លឹប Liverpool កាលពីខែមករាឆ្នាំ២០១៨ ក្នុងតម្លៃផ្ទេរ១៤២លានផោន ប៉ុន្តែមានការពិបាកក្នុងការបង្ហាញទម្រង់លេងដ៏ល្អដែលខ្លួនធ្លាប់ធ្វើបានជាមួយក្រុម Liverpool ។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះរកបាន២១គ្រាប់ក្នុងការបង្ហាញមុខ៧៥លើកនៅគ្រប់ការប្រកួតសម្រាប់ក្រុម Barcelona និងបង្កើតឱកាស១១លើក ដោយលើកពានក្របខណ្ឌ La Liga មួយលើកនិងពាន Copa del Rey មួយលើក។

ទោះបីជាយ៉ាងណា Coutinho មិនអាចធ្វើបានតាមការចង់បានរបស់ក្លឹបយក្សអេស្ប៉ាញនេះទេ ហើយ Rivaldo ជឿថា ឥទ្ធិពលរបស់ Lionel Messi គឺមានចំណែកសំខាន់ក្នុងបរាជ័យនិងការចាកចេញពីក្លឹប Barcelona របស់ Coutinho ។

Rivaldo បាននិយាយថា “ខ្ញុំតែងតែជឿថា Coutinho មានសមត្ថភាព ដើម្បីទទួលបានជោគជ័យជាមួយក្រុម Barcelona ប៉ុន្តែអ្វីៗត្រូវការពេលវេលាយូរទៀត ហើយភាគីទាំងពីរបានឯកភាពគ្នាផ្ទេរទៅចូលរួមជាមួយក្លឹប Bayern Munich”៕