Barcelona បាន​យក​ឈ្នះ​ទៅ​លើ Leganes នៅ​លទ្ធផល ៥-០ កាល​ពី​យប់​មិញ​នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Copa del Rey។

photo of Barcelona
Barcelona 5-0 Leganes

២គ្រាប់របស់ខ្សែប្រយុទ្ធមកពីអាហ្សង់ទីន Messi កើតឡើងនៅនាទីទី៥៩ និង ៨៩ ក្រោយពេលមិត្តរួមក្រុម Griezmann រកបានគ្រាប់បើកឆាកនៅនាទីទី៤ Lenglet នៅនាទីទី២៧ និង Arthur នៅនាទីទី៧៧។

២គ្រាប់បន្ថែមនេះដែរ បានធ្វើឲ្យ Messi រកបាន ៦២៣គ្រាប់ឲ្យក្លឹបយក្សអេស្ប៉ាញ Barcelona ស្ថិតក្រោមការដឹកនាំទើបតែបាន ៣ប្រកួតរបស់អ្នកចាត់ការទូទៅថ្មី Quique Setien បន្ទាប់ពីបរាជ័យ ២-០ នៅក្នុងផ្ទះរបស់ Valencia នៅ La Liga កាលសប្តាហ៍មុន៕