Barcelona បាន​បំបាក់ក្រុុម​ Huesca ដែល​ទើប​ឡើង​មក​ La Liga ដោយ​លទ្ធផល​ 8​ទល់​នឹង​2 ​ធ្វើឱ្យពួកគេបាក់មុខស្ដូកនៅសប្ដាហ៍​ទី​3 ​នេះ។​

Barcelona vs SD Huesca
Barcelona vs SD Huesca

ពិតណាស់ 8គ្រាប់របស់អ្នកមានបុណ្យ Barcelona រកបានដោយខ្សែប្រយុទ្ធ Lionel Messi នឹង Luis Suarez ម្នាក់ពីរគ្រាប់ នឹងខ្សែប្រយុទ្ធ Ousmane Dembélé ខ្សែបម្រើ Ivan Rakitić ខ្សែការពារ Jordi Alba រកបានម្នាក់មួយគ្រាប់និងមួយគ្រាប់ទៀតរកបានដោយកីឡាករដែរធ្វើ​ឱ្យ Alan Pulido ​ចូល​ទី​ខ្លួន​ឯង។​

ចំណែកពីរគ្រាប់របស់ Huesca រក​បានដោយខ្សែប្រយុទ្ធ Cucho Hernández នឹង Gallar Falguera ។ ការឈ្នះនេះធ្វើឱ្យ Barcelona ឈរលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga ខណៈដែរ Real Madrid នៅលេខពីរដោយពិន្ទុស្មើគ្នា ប៉ុន្តែចាញ់ចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទី 2 គ្រាប់៕