ខ្សែ​ប្រយុទ្ធ Ferran Torres រក​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ Barcelona បន្ត​កំណត់ត្រា​ល្អ​ក្នុង​លីគ​យក​ឈ្នះ Osasuna លិទ្ធផល ៤ ទល់នឹង ០ និង​ឡើង​មក​កាន់​លេខ​៣​ក្នុង​តារាង​ពិន្ទុ La Liga។

Ferran Torres
Ferran Torres

Torres អតីត​កីឡាករ​របស់ Manchester City រក​បាន​គ្រាប់​​នាំ​មុខ​តាំងតែ​នាទី​ទី ​១៤​ដោយ​បាល់​ប៉េណាល់ទី​ មុន​ពេល​រក​បាន​គ្រាប់​ទី​ពីរ​នៅ​នាទី​២១។ Aubameyang ជា​អ្នក​បន្ថែម​គ្រាប់​ទី​៣ និង​ជា​គ្រាប់​ទី​៥​របស់​គេ​​នៅ La Liga ចាប់​តាំង​​ផ្ទេរ​ពី​ក្លឹប Arsenal។

គ្រាប់​​​ទី ​៤​របស់ Barca ធ្វើ​បាន​ដោយ​ខ្សែ​បម្រើ​វ័យ​ក្មេង Riqui Puig។ នេះ​គឺ​ជា​ការ​ឈ្នះ ​៤​ប្រកួត​ជាប់​គ្នា​សម្រាប់​ក្រុម​លោក Xavi នៅ​ក្នុង​ La Liga។ ហើយ​បច្ចុប្បន្ន​​ពួក​គេ​បាន​ឡើង​មក​កាន់​លេខ​៣​មាន​ ៥១​ពិន្ទុ គម្លាត​ពី​ក្រុម​កំពូល​តារាង Real Madrid ចំនួន ១២​ពិន្ទុ៕