Neymar and Antoine Griezmann
Neymar and Antoine Griezmann

ក្លឹប Barcelona អាចនឹង​ប្រើប្រាស់​កីឡាករ Antoine Griezmann ដើម្បី​ធ្វើ​ការ​ដោះដូរ​ជាមួយ​ខ្សែប្រយុទ្ធ Neymar ចំពេល​មាន​ការ​បារម្ភ​ថា ទំនាក់ទំនង​របស់​កីឡាករ​បារាំង​រូបនេះ​ជា​មួយ​នឹង​កីឡាករ​ Lionel Messi ហាក់មិន​សូវ​ចុះសម្រុង​នឹង​គ្នា។

photo of Antoine Griezmann and Lionel Messi
Antoine Griezmann and Lionel Messi

កីឡាករ​ដែលមាន​តម្លៃខ្លួន​ផ្ទេរ ១០៨​លានផោន​រូបនេះ​បាន​សារភាព​ថា ខ្លួន​មិន​សូវ​បាន​និយាយគ្នា​ជាមួយ​នឹង​ Lionel Messi ទេ ចាប់តាំងពី​មក​ដល់​ក្លឹប Barcelona ហើយ​ស្ថានភាព​ជាមួយ​ក្លឹបថ្មីនេះហាក់ដូចជា​មាន​ឡើង​មាន​ចុះ។

ការព័ត៌មាន​របស់កាសែត​បារាំង Le10sport បាន​ឲ្យដឹងថា កីឡាករ​ទាំង​ពីរ​នេះ​មិនទាន់​មាន​ទំនាក់ទំនង​ល្អនៅឡើយ​ ហើយ​ក្លឹប Barcelona ជា​ថ្មី​ម្តងទៀត​អាចនឹង​បង្វែរ​ចំណាប់អារម្មណ៍​មក​រកខ្សែប្រយុទ្ធ Neymar របស់​ក្លឹប PSG ។

photo of Neymar
កីឡាករ Neymar

បើទោះបីជាGriezmann​រកបាន​៣គ្រាប់​ ចាប់តាំងពី​ផ្ទេរមក​កាន់​ពហុកីឡាដ្ឋាន Nou Camp ក៏កីឡាកររូបនេះស្ថិតក្នុងស្ថានភាពលំបាក​ បន្ទាប់ពី​ខកខាន​មិនបាន​សម្របខ្លួន​ទៅនឹង​ប្រព័ន្ធ​លេងរបស់​​គ្រូបង្វឹក Ernesto Valverde។

កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​ស្ថិតក្រោម​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ក្រុម​ការពារតំណែង​ជើង​ឯក​ចាស់​នេះ ខណៈពេល​អវត្តមាន​កីឡាករ​ឆ្នើម​ Messi​៕