photo of Copa del Rey
Copa del Rey ៖ FC Barcelona 3-0​ Levante

ក្រុម FC Barcelona ​បាន​ទម្លាក់​ក្រុម Levante ​ពី​ពាន​រង្វាន់ Copa del Rey ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ ៣-០ ​ក្នុង​ជើង​ទី​២​កាល​ពី​យប់មិញ ​សរុប​ទាំង​ពីរ​ជើង​ឈ្នះ៤-២។

កាលពី​ជើង​ទី​១​កន្លង​ទៅ Levante  ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ម្ដង​មក​ហើយ។ ដោយ​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Barcelona ​នេះ​ក្នុង​លទ្ធផល ២-១។ ​យ៉ាងណាមិញ​នៅ​ជើង​ទី​២​នេះ ​ក្រុម​អ្នក​មាន​បុណ្យ​បាន​ដាក់​កីឡាករ​ល្អ​ៗ​ចូល​លេង​ដូចជា Messi ​ជា​ដើម ទើប​លទ្ធផល​យក​ឈ្នះ​បាន ៣-០ ​វិញ ដើម្បី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

៣​គ្រាប់​យប់មិញ​នេះ​ដែរ រក​បាន​ដោយ Dembele  ​២​គ្រាប់​នៅ​នាទី​៣០​និង​៣១ ​ស្រប​ពេល​គ្រាប់​ទី​៣​ធ្វើ​បាន​ដោយ Lionel Messi ​នៅ​នាទី​៥៤។ អ្វី​ដែល​កាន់​តែ​ល្អ​ថែម​ទៀត ​១​គ្រាប់​របស់ Messi ​គឺ​ជា​គ្រាប់​បាល់​ទី​៧​របស់​ខ្លួន​ហើយ​ក្នុង​ការ​ប្រកួត​៥​ប្រកួត​កន្លង​មក​នេះ៕