ក្រុម FC Barcelona ​បាន​វាយ​បក​យក​ឈ្នះ​បាន​វិញ ​ក្នុង​ការ​ប្រកួត​ជើង​ទី​២ ទល់​ក្រុម Sevilla ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល ​៦-១ ​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ដ​ពាន​រង្វាន់ Copa del Rey។ សរុប​ទាំង​ពីរ​ជើង ​៦-៣។

photo of Barcelona
Barcelona ​វាយ​បកយកឈ្នះលើ Sevilla ៦-១ ​កាលពី​យប់មិញ​

ក្រុម​អ្នក​មាន​បុណ្យ​បាន​បរាជ័យ ​២-០ ​កាល​ពី​ជើង​ទី​១​នៅ​ទឹក​ដី​របស់ Sevilla ។ យ៉ាងណាមិញ​នៅ​ទឹក​ដី​ខ្លួន​ឯង​វិញ​នៅ​យប់មិញ ​ពួកគេ​លេង​ដោយ​ទំនុក​ចិត្ត​និង​ស្វែង​រក​គ្រាប់​បាល់​ខ្លាំង​មែនទែន រហូត​ធ្វើ​បាន​សម្រេច​ជា​បន្ដ​បន្ទាប់ ​ដល់​ចប់​៩០​នាទី ​ឈ្នះ​ក្នុង​លទ្ធផល ​៦-១។ ​តាម​លទ្ធផល​នេះ ​គឺ​ក្រុម Barcelona ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​ហើយ ​ព្រោះ​សរុប​ទាំង​ពីរ​ជើង​ទៅ ពួកគេ​ឈ្នះ ​៦-៣។

ក្រុម Barca ​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ​ខណៈ​ដែល​ក្រុម​នេះ​ទៀត​សោត​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក។ បើ​មើល​ទៅ​ការ​ប្រកួត​ពាន​រង្វាន់​នេះ​វិញ ​គេ​សង្កេត​ឃើញ​ថា​នៅ​សល់​តែ​ក្រុម Real Madrid ​មួយ​ទេ ដែល​ជា​រនាំង​ធំ​សម្រាប់​ក្រុម Barcelona ៕