levante-vs-barcelona
Levante -vs- Barcelona ​​

ក្រុម​ខ្លាំង​អេស្ប៉ាញ​ FC Barcelona ​​បាន​ភ្លាត់​ចាញ់​នៅ​ La Liga ​​ជា​លើក​ទី​៣ នៅ​រដូវ​កាល​នេះ​ ក្រោយ​ចាញ់​ម្ចាស់​ផ្ទះ​ Levante ៣-១ ​​កាលពីយប់ថ្ងៃសៅរ៌ ។

Lionel Messi ​​ជា​អ្នក​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ ជួយ​ឲ្យ​ Barca ​​នាំ​មុខ​ ១-០ មុន​នៅ​នាទី​៣៨ ប៉ុន្តែ​នៅ​តង់​ទី​២ Levante ​​បាន​​វាយ​បក​៣​គ្រាប់​វិញ។

នេះ​ជា​បរាជ័យ​លើក​ទី​៣ នៅ​ La Liga ​​សម្រាប់​ Barcelona ​​បន្ទាប់ពី​ពួកគេ​ចាញ់ Athletic Bilbao ១-០ កាល​ថ្ងៃ​ទី​១៧ ខែ​សីហា និង​ចាញ់​ Granada ​​២-០ ​​កាល​​ថ្ងៃ​ទី​២២ ខែ​កញ្ញា។ ទោះ​យ៉ាងណា ក្រុម​អ្នក​មាន​បុណ្យ​នៅ​តែ​បន្ត​ឈរ​កំពូល​តារាង ​​បន្ទាប់​ពី​ Real Madrid និង​ Atletico Madrid ​​បាន​ត្រឹម​ស្មើ​នៅ​យប់​មិញ​ដែរ៕