ក្រុម Barcelona ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Real Betis ​ក្នុង​លទ្ធផល ៣-៤ ក្នុង​ទឹកដី​ នៅក្រប​ខណ្ឌ La Liga ​របស់​អេស្ប៉ាញ ​កាល​ពី​យប់មិញ ។

Barcelona vs Real Betis
Barcelona 3-4 Real Betis ៖ La Liga

Real Betis ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន​ក្នុង​ការ​ប្រកួត​នេះ ដោយកីឡាករ Junior Firpo ជា​អ្នក​បើក​ឆាក​គ្រាប់​ទី១​នៅ​ Nou Camp ត្រឹម​២០​នាទី​ដំបូង​ មុន​ពេល​ដែល​ Sánchez Rodrígue បាន​បន្ថែម​១​គ្រាប់​ទៀត​ឲ្យ​ក្រុម​ភ្ញៀវ​នៅ​នាទី​៣៤។​ ចូល​វគ្គ​ទី​ពីរ​នាទី​៦៨​ Messi ទាត់​ប៉េណាល់ទី​ឲ្យ​ Barca តាម​ពី​ក្រោយ​បាន​១​គ្រាប់​​វិញ​ តែ​មិត្ត​រួម​ជាតិ​អាហ្សង់ទីន​ Lo Celso ស៊ុត​គ្រាប់ទី​៣​ឲ្យ​ Betis បន្ត​នាំ​មុខ​ ៣-១។​

Barcelona vs Real Betis
Barcelona 3-4 Real Betis ៖ La Liga

ការ​ប្រកួត​កាន់​តែ​ក្ដៅ​គគុក​នៅ​ពេល​ Vidal តាម​ឲ្យ​ម្ចាស់​ផ្ទះ​បាន​ ២-៣​ ត្រឹម​នាទី​៧៩​ តែ​ Canales របស់​ Betis បាន​បន្ត​ដាក់​សម្ពាធ​លើ​ Barca ក្រោយ​សម្រេច​គ្រាប់​ទី​៤​នៅ​នាទី​៨២ តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយ​ Rakitic ត្រូវ​ពិន័យ​កាត​ក្រហម​បណ្ដេញ​ចេញ។

Barcelona vs Real Betis
Barcelona 3-4 Real Betis ៖ La Liga

យ៉ាង​ណា​នៅ​នាទី​៩០+២ Messi ស៊ុត​ឲ្យ​ Barcelona បាន​១​គ្រាប់​ទៀត​ប៉ុន្តែ​នៅ​មិន​អាច​ឲ្យ​ក្រុម​លោក​ Valverde គេច​ផុត​ពី​បរាជ័យ​បាន។ បរាជ័យ​របស់​ក្រុម​អ្នក​មាន​បុណ្យ​នេះ ​បាន​ធ្វើ​ឱ្យ​ពិន្ទុ​នៅ La Liga ​កាន់​តែ​ប្រកៀក​គ្នា​មែនទែន​ហើយ៕

Barcelona vs Real Betis
Barcelona 3-4 Real Betis ៖ La Liga