photo of Antoine Griezmann
ខ្សែ​បម្រើ​ប្រយុទ្ធ Antoine Griezmann

ក្លឹប​ FC Barcelona ​​​​កំពុង​ត្រៀម​លក់​​ខ្សែ​បម្រើ​ប្រយុទ្ធ Antoine Griezmann ​ចេញ​​វិញ​នៅ​រដូវ​កាល​ក្រោយ​ ទោះ​បី​ពួកគេ​ទើប​​​ទិញ​ពី Atletico Madrid ​​​​តម្លៃ ១០៧​​លាន​ផោន​ ​​កាល​ខែ​​កក្កដា​ក៏​ដោយ។

កីឡាករ​ដែល​ជួយ​ឲ្យ​បារាំង​លើក​ពាន​ World Cup 2018 ​​​​ស៊ុត​បាន​៣​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​​៧​ប្រកួត​ឲ្យ​ Barcelona ​​នៅ La Liga ប៉ុន្តែ​រូប​គេ​បាន​បញ្ជាក់​ជា​សាធារណៈ​ថា ​​​​ពិបាក​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ Lionel Messi។ Griezmann ​​បាន​និយាយ​ កាល​ពី​សប្តាហ៍​មុន​ថា៖ “វា​ពិត​ជា​ពិបាក​ ដើម្បី​​ស្វែង​យល់​គ្រប់​គ្នា។ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង​ ចូល​ចិត្ត​និយាយ​ច្រើន​ទេ ហើយ​គាត់ (Messi) ​​របួស​អស់​ពេល​ជា​ច្រើន ដូច្នេះ​យើង​មិន​​អាច​ធ្វើ​ការ​ហ្វឹកហាត់​ជាមួយ​គ្នា​ច្រើន​លើ​ទីលាន​ទេ”។

Neymar
Neymar

បើ​តាម​ Le10 Sport ​​បាន​ឲ្យ​ដឹង​ថា Barca គ្រោង​លក់​ Griezmann ​​ចេញ​នៅ​រដូវ​កាល​ក្រោយ​ ​ហើយ​ត្រៀម​ថែម​លុយ​ទិញ​យក​តារា​ឆ្នើម​ Neymar ពី Paris Saint-Germain ​​​ត្រឡប់​មក​វិញ៕