Batshuayi ធ្វើអោយ Chelsea ខកចិត្តយ៉ាងខ្លាំងក្រោយពីបង្ហាញខ្លួនយប់មិញ

ក្រោយពីលោក Antonio Conte បានអនុញ្ញាតឱ្យ Michy Batshuayi ចាកចេញពីទឹកដី Stamford ក្នុងកិច្ចសន្យាខ្ចីជើងបន្ទាប់ពីគ្រូបង្វឹក Chelsea បានរកឃើញអ្នកជំនួសគាត់នៅក្លឹប គឺខ្សែប្រយុទ្ធ Olivier Giroud របស់ Arsenal ។ ប៉ុន្តែ Batshuayi នឹងវិលត្រឡប់មកកាន់ Chelsea វិញនៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីកិច្ចសន្យាខ្ចីជើង របស់គាត់ ផុតកំណត់ ។
ខ្សែប្រយុទ្ធដែលខ្ចីជើងពី Chelsea រូបនេះ បានស៊ុតបញ្ចូលទី 1គ្រាប់ទៀតក្នុងការបង្ហាញខ្លួនលើកទី2របស់ខ្លួន។ កីឡាករវ័យ24ឆ្នាំត្រូវ Dortmund យកទៅជំនួស Aubameyang ដែលចាកចេញទៅ Arsenal។
Batshuayi លេងប្រកួតដំបូងទល់នឹង Cologne ដោយស៊ុតចូល 2គ្រាប់ម្នាក់ឯង ហើយប្រកួតយប់មិញតារាសញ្ជាតិបែលហ្សិកបានស៊ុតចូល 1គ្រាប់ទៀត ថែមទាំងបង្ហាញការអបអរលោតត្រឡប់ខ្លួនដូច Aubameyang ធ្លាប់ធ្វើ ដើម្បីបង្ហាញឲ្យឃើញថារូបគេពិតជាសក្ដិសមជំនួស Aubameyang ពិតប្រាកដមែន៕
ប្រភពពី៖ metro