photo of Michy Batshuayi
Michy Batshuayi of Borussia Dortmund

អតីតខែ្សប្រយុទ្ធរបស់តោខៀវ Chelsea កីឡាករ Michy Batshuayi បានលើកឡើងថា ខ្លួនសម្រេចចិត្តផ្លាស់មក Borussia Dortmund ពីព្រោះដោយសារតែក្លឹបមានអាវពណ៌លឿង នឹងខ្មៅ គឺដូចទៅនឹង Batman និងតុក្កតា Spongebob ដែលខ្លួនចូលចិត្ត ។

ខែ្សប្រយុទ្ធសញ្ចាតិបែលហ្សិករូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យាខ្ចីជើងពីក្លឹប Dortmund សម្រាប់រដូវកាលដែលនៅសេសសល់ និងជាការជំនួសដោយផ្ទាល់សម្រាប់កីឡាករ Aubameyang ដែលបានចូលរួមជាមួយ Arsenal នៅថ្ងៃផុតកំណត់នៃការផ្ទេរ។ គាត់បានបង្ហាញខ្លួនជាលើកដំបូងនៅក្លឹបថ្មីរបស់គាត់ ដែលបានស៊ុតបាល់បញ្ចូលទីបាន 2គ្រាប់និងបានជួយអោយក្រុមទទួលជ័យជម្នះ 2-3 ប្រឆាំងនឹង Koln។

នៅពេលសួរថា ហេតុអ្វីបានជាគាត់ជ្រើសរើសយកក្លឹបនៅអាឡឺម៉ង់នេះ Batshuayi បាននិយាយថា “ខ្ញុំស្រឡាញ់ពណ៌ខ្មៅ និងពណ៌ លឿង ។ ព្រោះវាគឺជាពណ៌របស់ Batman និង Spongebob ដែលខ្ញុំស្រឡាញ់ ”៕