ខ្សែប្រយុទ្ធសញ្ចាតិបែលហ្ស៊ិកកីឡាករ Michy Batshuayi របស់ក្លឹបតោខៀវ Chelsea ត្រូវបានក្លឹប Valencia ខ្ចីជើងយកទៅលេងបន្តពី Borussia Dortmund មួយរដូវកាល។

Michy Batshuayi
Michy Batshuayi

Batshuayi បានចូលរួមជាមួយក្រុមតោខៀវ Chelsea នៅខែកក្កដាឆ្នាំ 2016 ក្នុងតម្លៃ 33 លានផោនពីក្លឹប Marseille ក្រោមការដឹកនាំរបស់លោក Antonio Conte ។ នឹងត្រូវបានក្លឹបអាឡឺម៉ង់ Borussia Dortmund ខ្ចីជើងមួយរដូវការកាលពីឆ្នាំមុន ដោយលេងបាន 14ប្រកួតរកបាន9 គ្រាប់។

Batshuayi បានបង្ហាញខ្លួន 3 ដងឱ្យបែលហ្ស៊ិកនៅ World Cup នាប្រទេសរុស្ស៊ីរដូវក្តៅនេះ ដោយស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់ ក្រោយពីបានចូលជាកីឡាករបម្រុងនៅពេលក្រុមរបស់លោកយកឈ្នះ លើក្រុម Tunisia 5-2 ៕

ប្រភពពី៖ BBC