អតីតគ្រូបង្វឹករបស់ក្លឹប Arsenal លោក Arsene Wenger កំពុងមានការចាប់អារមណ្មជាខ្លាំងពីក្លឹបយក្សអាល្លឺម៉ង់ Bayern Munich។

Bayern កំពុងចាប់អារមណ្មលោក Wenger យកមកដឹកនាំពួកគេ
Bayern កំពុងចាប់អារមណ្មលោក Wenger យកមកដឹកនាំពួកគេ

របាយការណ៍របស់អាឡឺម៉ង់បានអះអាងថាលោក Wenger កំពុងពិភាក្សាជាមួយក្រុមប្រឹក្សាភិបាលរបស់ក្លឹប Bayern ក្នុងនាមជាអ្នកស្នងតំណែងរបស់លោក Niko Kovac ខណៈរដូវកាលថ្មីនេះ Bayern ធ្លាក់ទម្រង់លេងជាខ្លាំងដោយធ្លាក់មកលេខ 5 ដោយចាញ់ក្រុមកំពូលតារាង Borussia Dortmund 9 ពិន្ទុ។

លោក Niko Kovac គ្រូបង្វឹករបស់ក្លឹប Bayern Munich
លោក Niko Kovac គ្រូបង្វឹករបស់ក្លឹប Bayern Munich

បើនិយាយរឿងបទពិសោធន៏វិញ លោក Wenger អាចនិយាយភាសាអាល្លឺម៉ង់បានយ៉ាងស្ទាត់ជំនាញ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺលោកដឹងពីរបៀបដោះស្រាយជាមួយអ្នកគាំទ្រ និងកីឡាករ ដែលលោកបានឆ្លងកាត់បទពិសោធន៍ជាង 20 ឆ្នាំជាមួយក្លិបយក្សរបស់អង់គ្លេស Arsenal៕

ប្រភព៖ telegraph