Bayern Munich កំពុងតែត្រៀមលុយ 70 លានផោនដើម្បីទុកដេញថ្លៃខ្សែប្រយុទ្ធ Roberto Firmino របស់ហង្សក្រហម Liverpool នារដូវកដូវក្ដៅនេះ។

Roberto Firmino
Roberto Firmino

Firmino កាលពីរដូវកាលមុនបានលិចធ្ល់ោរមិនណយដែរជាមួយ Liverpool ដោយស៊ុតបញ្ចូលទី 11 គ្រាប់ក្នុងក្របខ័ណ្ឌ UEFA Champions League និង 15 គ្រាប់នៅក្នុងក្របខ័ណ្ឌ Premier League។ នឹងបានទៅលេង World Cup នៅប្រទេសរុស្ស៊ីជាមួយជម្រើសជាតិប្រេស៊ីលទៀតផង។ 

Firmino ត្រូវបាន Liverpool ទិញពី Hoffenheim នៅឆ្នាំ 2015 ហើយបានក្លាយជាកីឡាករពាក់អាវលេខ 9 ដ៏សំខាន់របស់ Liverpool ផងដែរ។ បើតាមរបាយការណ៍របស់ប្រេស៊ីលបានអះអាងថា ភ្នាក់ងាររបស់ Firmino ដឹងថាក្រុម Bayern Munich នឹងល្បួង Liverpool ដោយទិញគាត់ក្នុងតម្លៃដ៏ថ្លៃមួយសម្រាប់គាត់នាពេលខាងមុខនេះ។ ខណៈដែរអ្នកមានបុណ្យ Barcelona ក៏ចាប់អារម្មណ៍នឹងកីឡាករប្រេស៊ីលរូបនេះផងដែរ៕

ប្រភពពី៖ lfcrumour