យ៉ោងតាមរបាយការណ៍បានឱ្យដឹងថាក្លឹបកយ្សអាល្លឺម៉ង់ Bayern Munich កំពុងនាំមុខគេ ក្នុងការយកខ្សែបម្រើប្រយុទ្ធ Aaron Ramsey ដោយមិនអស់ប្រាក់មួយសេនពីក្លឹបកាំភ្លើងធំ Arsenal នៅខែមករាខាងមុខនេះ។

Bayern ក្លាយជាក្លឹបនាំមុខគេក្នុងការយកខ្សែប្រយុទ្ធ Ramsey ពី Arsenal
Bayern ក្លាយជាក្លឹបនាំមុខគេក្នុងការយកខ្សែប្រយុទ្ធ Ramsey ពី Arsenal

ពិតណាស់កុងត្រារបស់អតីតកីឡាកររបស់ក្រុម Cardiff City រូបនេះផុតកំណត់នៅដាច់ឆ្នាំ 2018 ចូល 2019 ខាងមុខនេះហើយ។ ខណៈដែរគាត់មិនយល់ព្រមចុះកុត្រាថ្មីជាមួយក្លឹបរបស់គាត់ព្រោះរឿងបញ្ហាប្រាក់ឈ្នួលទើបលោកមិនយល់ព្រមចុះកុងត្រាថ្មី។

យ៉ោងតាមសារព័ត៌មាន Sunday Express បានឱ្យដឹងថាក្លឹប Bayern Munich បាននាំមុខក្រុមអឺុរ៉ុបធំៗដូចជា Manchester United, Liverpool និង Chelsea ក្នុងការដណ្ដើម Ramsey ពី Arsenal នៅខែមករាខាងមុខនេះ ខណៈពួកគេបានត្រៀមប្រាក់ខ្សែបម្រើប្រយុទ្ធសញ្ចាតិវេលស៍វ័យ 27ឆ្នាំរូបនេះរួចហើយ៕

ប្រភព៖ Dailymail