ក្លឹបជើងឯកអាល្លឺម៉ង់ Bayern Munich បានប្រកាសតែងតាំងគ្រូបង្វឹករបស់ក្លឹប Eintracht Frankfurt លោក Niko Kovac ជាគ្រូបង្គោលថ្មីពួកគេ សម្រាប់ស្នងតំណែងលោក Jupp Heynckes នៅចប់រដូវកាលនេះ ។

photo of Niko Kovac
Niko Kovac Manager of Eintracht Frankfurt

លោក Heynckes វ័យ 72ឆ្នាំដែលបានចូលនិវត្តន៍ក្នុងឆ្នាំ2013 បានត្រលប់មក ដឹកនាំ Bayern ជាលើកទី4 ក្នុងអាជីព តែក្នុងលក្ខណៈបណ្ដោះអាសន្នក្នុងខែតុលាឆ្នាំ2017 បន្ទាប់ពីក្លឹបយក្សមួយនេះបណ្ដេញលោក Carlo Ancelotti ពីតំណែង។

លោក Heynckes បាននាំ Bayern ឈ្នះ Bundesliga លើកទី6ជាប់ៗគ្នា និងកំពុងស្ថិតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League រដូវកាលនេះទៀត ។

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​នៅ​អាល្លឺម៉ង់ Kovac នឹង​ត្រូវ​តែងតាំង​ជា​ផ្លូវការ​នៅ​ចុង​ខែ មេសា​នេះ​ដើម្បី​ចាប់​ធ្វើ​ការ​បណ្ដើរ​ៗ៕

ប្រភពពី៖ BBC