ម្ចាស់ជើងឯងអាល្លឺម៉ង់ Bayern Munich នឹងធ្វើសន្និសីទកាសែតមួយ និយាយរឿងពាក្យចចាមអារ៉ាមដែលថាលោក Arsene Wenger ត្រៀមនឹងចូលកាន់តំណែងនៅក្លឹបនេះ។

Arsene Wenger
Arsene Wenger

លោក Niko Kovac ដែរជាគ្រូបង្វឹករបស់ក្លឹបនេះ កំពុងតែមានសម្ពាធជាខ្លាំង ក្រោយពីដឹកនាំក្រុមមិនបានផងល្អសោះ។ ក្រោយចាញ់ 2ប្រកួត ក្នុងចំណោម 7ប្រកួតចុងក្រោយនៃក្របខណ្ឌ Bundesliga ដោយឈរនៅចំណាត់ថ្នាក់ទី7 ក្នុងតារាង និងតាមពីក្រោយ 4ពិន្ទុ ពីក្រុមលេខ1 Borussia Dortmund។

ខណៈអតីតគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal រូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្រុមយក្សអាល្លឺម៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ និងហាក់ដូចជាក្លឹបនេះផ្តល់ពន្លឺពណ៌បៃតងដល់គាត់នៅសប្តាហ៍នេះផងដែរ។

គ្រូបង្វឹករបស់ Bayern Munich បច្ចុប្បន្ន
គ្រូបង្វឹករបស់ Bayern Munich បច្ចុប្បន្ន

យ៉ោងតាមសារព៍ត៌មាន Le Parisien របស់បារាំងបានឱ្យដឹងថា Wenger បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេថា៖ ខ្ញុំត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្តើមធ្វើការម្តងទៀត ប៉ុន្តែមិនរង់ចាំដល់ខែមករាទេ ។

ឥឡូវនេះសារព៍ត៌មានអាល្លឺម៉ង់ Bild បានចុះផ្សាយថា ប្រធាន​ក្លឹប​​លោក  Uli Hoeness នាយក​ក្លឹប​លោក Karl-Heinz Rummenigge និង​ប្រធាន​ផ្នែក​កីឡា​លោក Hasan Salihamidzic នឹង​​បង្ហាញ​វត្តមាន​ក្នុង​សន្និសីទកាសែតនិយាយរឿងនេះទាំងអស់៕

លោក Karl-Heinz Rummenigge , Jupp Heynckes, Hasan Salihamidzic នឹងលោក Uli Hoeneß
លោក Karl-Heinz Rummenigge , Jupp Heynckes, Hasan Salihamidzic នឹងលោក Uli Hoeneß

ប្រភព៖ The Sun