photo of Leroy Sane
កីឡាករ Leroy Sane

ក្លឹប Bayern Munich ត្រៀមកញ្ចប់លុយដ៏ច្រើនក្នុងការទិញយកកីឡាករ Leroy Sane នៅខេមករាខាងមុខនេះហើយ ថ្វីបើកីឡាកររូបនេះកំពុងតែរងរបួសជង្គង់ក៏ដោយ។ ចំណែកក្លឹប Manchester City ក៏នៅតែចង់រក្សាទុកកីឡាកររូបនេះឱ្យបន្តកុងត្រានៅទឹកដី Etihad Stadium ទៀតផងដែរ។

ខ្សែបម្រើស្លាប Sane ត្រូវក្លឹបយក្សអាឡឺម៉ង់តាមទិញតាំងតែពីរដូវក្តៅកន្លងទៅនេះ ខែបរាជ័យ។ កីឡាករ វ័យ 23ឆ្នាំ រូបនេះ អាចនឹងចូលលេងវិញបានពេលណានៅពុំទាន់កំណត់នោះទេ។ កីឡាករ Sane បានរងរបួសកាលពីប្រកួទ Community Shield ទល់ក្រុម Liverpool នៅទឹកដី Wembley ខែសីហា ទី4 ។