យ៉ោងតាមសារព័ត៌មាន Sky Sport  បានឱ្យដឹងថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានដាក់សំណើដេញថ្លៃខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea កីឡាករ Callum Hudson-Odoi ជាលើកទី 3 ក្នុងតម្លៃខ្លួន 30 លានផោន។

Bayern បានដាក់សំណើដេញថ្លៃជាលើកទី 3 សម្រាប់ខ្សែប្រយុទ្ធ  Hudson-Odoi
Bayern បានដាក់សំណើដេញថ្លៃជាលើកទី 3 សម្រាប់ខ្សែប្រយុទ្ធ Hudson-Odoi

ពិតណាស់ កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ នៅសល់មិនដល់ 18ខែទេ ដើម្បីបន្តកិច្ចសន្យាបច្ចុប្បន្នរបស់គាត់។ ប៉ុន្តែគាត់បានបដិសេធមិនចុះកុងត្រាថ្មីនៅទឹកដី Stamford Bridge ទេ និងថែមទាំងនិយាយចង់ផ្លាស់មកកាន់ក្លឹបនៅក្របខ័ណ្ឌ Bundesliga ទៀត។

Hudson-Odoi បានដើរតួនាទីយ៉ាងសំខាន់ក្នុងការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក U17 ឆ្នាំ 2017 របស់ក្រុមជម្រើសជាតិអង់គ្លេសដែលបានបង្ហាញខ្លួនទាំង 9 ប្រកួត និងបង្កើតស៊ុតបាន3 គ្រាប់ក្នុងការទទួលជ័យជម្នះ 5-2 លើអេស្ប៉ាញនៅក្នុងវគ្គផ្តាច់ព្រ័ត្រ៕

បករភព៖ Sky Sport