ក្លឹបកយ្សអាឡឺម៉ង់​ Bayern Munich បានប្រាប់ទៅកាត់ក្លឹបតោខៀវ Chelsea ថាឱ្យមាន 30លានផោន ប្រសិនបើពួកគេចង់បានកីឡាករ Mats Hummels នៅថ្ងៃទី 14 មករាខាងមុខនេះ។

Bayern ប្រាប់ Chelsea ឱ្យមាន 30លានផោនសិនបើចង់បាន Hummels
Bayern ប្រាប់ Chelsea ឱ្យមាន 30លានផោនសិនបើចង់បាន Hummels

ក្លឹបតោខៀវ Chelsea កំពុងសម្លឹងរកការពង្រឹងនៅតំបន់ការពាររបស់ពួកគេបន្ថែមទៀត និងបានកំណត់គោលដៅនាំយកកីឡាករវ័យ 30ឆ្នាំ ដែលជារបងការពារដ៏រឹងមាំសម្រាប់ក្លិប Bayern Munich ដែលជួយឲ្យក្លឹបយក្សរបស់អាល្លឺម៉ងមួយនេះលើកពានក្របខ័ណ្ឌ Bundesliga ជាច្រើនរដូវកាលកន្លងមកនេះ។

តម្លៃនេះប្រហែលធ្វើឱ្យ Chelsea មានការស្ទាក់ស្ទើបន្តិចបន្ទួចព្រោះពួកគេទើបតែបានយល់ព្រមលើតំលៃ 45 លានផោនសម្រាប់ខ្សែបម្រើស្លាបរបស់ក្លឹប Borussia Dortmund កីឡាករ Christian Pulisic ថ្មីៗនេះ៕

ប្រភព៖ The Sun