Ante Rebic បានទាត់បញ្ចូលទី 2គ្រាប់ម្នាក់ឯង ខណៈ Eintracht Frankfurt បាន​យកឈ្នះ Bayern Munich 3ទល់នឹង1​ យកពានរង្វាន់ German Cup នៅវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃសៅរ៍កាលពីយប់មិញនេះ។

photo of Bayern Munich Vs Eintracht Frankfurt
Bayern Munich Vs Eintracht Frankfurt

ខ្សែប្រយុទ្ធជម្រើសជាតិក្រូអាតបានឆ្លៀតឱកាសពីការភ្លាត់ស្នៀតរបស់ James Rodriguez ទាត់បញ្ចូលទីនៅនាទី11 តែចូលដល់វគ្គទី2 នាទី53 Robert Lewandowski តាមស្មើបានវិញ។

ពិតណាស់ នេះគឺជាការឈ្នះ German Cup លើកដំបូងរបស់ Frankfurt គិតចាប់ពីឆ្នាំ1988មក ដោយឡែក Bayern វិញធ្លាប់លើកពាននេះលើកចុងក្រោយក្នុងឆ្នាំ2016៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC