លោក​ Hasan Salihamidzic នាយក​កីឡា​ក្លឹប​ Bayern Munich បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Bild នៅ​ក្នុង​ថ្ងៃ​នេះ​ដោយ​បង្ហាញ​ជំហរ​​ច្បាស់លាស់​ថា​ លោក​រំពឹង​ថា​ខ្សែ​ប្រយុទ្ធ​ Robert Lewandowski នឹង​ត្រលប់​មក​ហ្វឹកហាត់​វិញ​នៅ​ខែ​ក្រោយ​ ដោយ​លោក​មិន​ខ្វាយខ្វល់​រឿង​ក្លឹប​ Barcelona នឹង​ដាក់​សំណើ​សុំ​ទិញ​គេ​ឬ​អត់​ទេ​។

Robert Lewandowski
Robert Lewandowski

លោក​ Salihamidzic បាន​និយាយ​ថា​៖” ជំហរ​របស់​យើង​គឺ​ច្បាស់​លាស់​ណាស់​គឺ​ថា​ Robert គេ​នៅ​មាន​កុងត្រា​ជា​មួយ​យើង​រហូត​ដល់​រដូវកាល​ខែ​ក្ដៅ​ឆ្នាំ​២០២៣​ឯណោះ​ “។

លោក​បាន​បន្ត​ថា​៖” រឿង​ Barcelona ដាក់​សំណើ​ថ្មី​សុំ​ទិញ​គេ​? ខ្ញុំ​ខ្វល់​រឿង​ហ្នឹង​ទេ​។ ខ្ញុំ​ខ្វល់​នឹង​រំពឹង​ថា​នឹង​ឃើញ​ Robert ត្រលប់​មក​ហ្វឹកហាត់​វិញ​នៅ​ Säbener Straße នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា​ ឆ្នាំ​២០២២​ខាង​មុខ​ប៉ុណ្ណោះ​ “។

Robert Lewandowski ធ្លាប់​បញ្ជាក់​ជំហរ​ច្បាស់​លាស់​ថា​គេ​ចង់​ចាកចេញ​ពី​ Bayern ដោយ​ចាប់​អារម្មណ៍​ផ្លាស់​ទៅ​កាន់​ Barca ហើយ​ Barca ក៏​ចាប់អារម្មណ៍​ចង់​បាន​ដែរ​តែ​យ៉ាង​ណា​ Bayern ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​ចេញ​ដោយ​បញ្ចុះ​បញ្ចូល​សុំ​ឲ្យ​គេ​នៅ​រហូត​មក​៕