ក្រុម Bayern Munich នឹងមិនមានវត្តមានកីឡាករ Leon Goretzka, Niklas Sule, Lucas Hernandez និង Marc Roca នៅពេលពួកគេជួបជាមួយនឹងក្រុម Union Berlin នៅថ្ងៃសៅរ៍ ។

Niklas Süle
Niklas Süle

ក្រុម Bayern Munich កំពុងតែជួបបញ្ហារបួសកីឡាករមុនការប្រកួតនៅថ្ងៃសៅរ៍ជាមួយក្រុម Union Berlin ដោយលោក Hansi Flick បារម្ភថា Niklas Sule នឹងខកខានការប្រកួតជើងទី ២ នៃពានរង្វាន់ Champions League ទល់នឹង Paris Saint-Germain ។

Bayern Munich
Bayern Munich

ក្រុម Bayern Munich នឹងមិនមាន Sule, Leon Goretzka, Lucas Hernandez និង Marc Roca នៅពេលពួកគេត្រលប់មកចូលរួមប្រកួតនៅ Bundesliga នៅចុងសប្តាហ៍នេះ ។

Niklas Sule
Niklas Sule

លោក Flick គ្រូបង្វឹករបស់ Bayern Munich នៅក្នុងសន្និសីទកាសែតបាននិយាយថា “ លោក Leon Goretzka, Niklas Sule, Lucas Hernandez និងលោក Marc Roca ទាំងអស់នឹងមិនមានទេ” ។ “Niklas Sule និង Leon Goretzka មានបញ្ហាសាច់ដុំ។ បញ្ហារបស់ Leon មិនអាក្រក់ដូច Niklas ទេ” ។

Niklas Sule
Niklas Sule

ដូច្នេះ Niklas ប្រហែលជានឹងខកខានការប្រកួតជើងទី ២ ទល់នឹង PSG ផងដែរ ។ យើងត្រូវរង់ចាំមើលថាតើអ្វីៗនឹងវិវឌ្ឍន៍យ៉ាងដូចម្តេច ។

Niklas Sule
Niklas Sule

“Marc Roca បានរងរបួសពេលប៉ះ Leipzig ។ គាត់ចាប់ផ្តើមហ្វឹកហាត់ម្តងទៀតប៉ុន្តែត្រូវបញ្ឈប់ ។ យើងសង្ឃឹមថា Leon និង Lucas នឹងអាចត្រឡប់មកជួយក្រុមពេលប៉ះក្រុមប៉ារីស ជើងទី ២ ។