អ្នកចាំទី Alexander Nubel របស់ក្រុម Bayern Munich អាចបន្តអាជីពរបស់ខ្លួននៅក្នុងលីគបារាំងជាមួយក្រុម AS Monaco ។

Alexander Nubel
Alexander Nubel

ក្លឹប Monaco បាននាំមុខក្រុមរួមលីកគឺ ក្រុម Lille ក្នុងការប្រជែងដណ្ដើមយកអ្នកចាំទីសញ្ជាតិអាឡឺម៉ង់វ័យ ២៤ ឆ្នាំ។ មានរបាយការណ៍មួយដែលអាចធ្វើទៅបានដែលថាក្លឹប Monaco នឹងខ្ចីជើងអ្នកចាំទី Alexander Nubel ពីក្លឹប Bayern Munich រយៈពេល ២ ឆ្នាំ។

អ្នកចាំទីរូបនេះធ្លាប់បានធ្វើការជាមួយលោក Niko Kovacs ដែរជាគ្រូបង្វឹករបស់ Monaco នឹងជាអតីតគ្រូបង្វឹកក្រុម Bayern Munich ។ យោងតាមប្រភពបានអោយដឹងថាប្រសិនបើ Nubel ចាកចេញនោះក្រុម Bayern អាចនឹងចុះហត្ថលេខាលើអ្នកចាំទី Arminia Stefan Ortega ជាមួយជម្រើសទិញតម្លៃ ៥ លានផោន។