ក្រុម Bayern Munich ​នឹង​ត្រូវ​ប្រកួត​ទល់​ក្រុម Barcelona ​នៅ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល ​ដោយ​គ្មាន​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​នោះ​ទេ ដោយសារ​តែ​អត្រា​ឆ្លង​កូវីដ​១៩​បាន​កើន​ឡើង។

​Barcelona ​ទាមទារ​ឈ្នះ​ដាច់​ខាត​លើ​ក្រុម Bayern ​ដើម្បី​ទទួល​បាន​ឱកាស​ឡើង​ទៅ​លេង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ​តែ​យ៉ាង​ណា​ការ​ទៅ​លេង​នៅ​ទឹក​ដី​អាល្លឺម៉ង់​នឹង​មិន​ងាយ​ស្រួល​សម្រាប់​ក្រុម​របស់​លោក Xavi ​ឡើយ ព្រោះ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ​ដី​អេស្ប៉ាញ ​បាន​បរាជ័យ​ក្នុង​លទ្ធផល ៣-០ ​ទៅ​ហើយ។ ​ដូច្នេះ​ការ​ប្រកួត​ជើង​ទី​២​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​តឹងតែង​ជាក់​ជា​មិន​ខាន។

​យ៉ាង​ណា​សម្ពាធ​នឹង​ថយ​ចុះ​វិញ​ច្រើន ​នៅ​ពេល​ដែល​អាល្លឺម៉ង់​បាន​បញ្ជាក់​ថា​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ខាង​លើ​នឹង​ត្រូវ​លេង​ដោយ​បិទ​ទ្វា​នោះ។ ​រដ្ឋបាល​ក្រុង​បាន​សម្រេច​ការ​ប្រកួត​មួយ​នេះ ដោយ​លេង​បិទ​ទ្វារ​តែ​ម្ដង ​បើ​ទោះ​ជា​រដ្ឋាភិលបាល​នៅ​មិន​ទាន់​ចេញ​សេចក្ដី​សម្រេច​មិន​ឱ្យ​អ្នក​គាំទ្រ​ប្រមូល​ផ្ដុំ​គ្នា​ច្រើន​ក៏​ដោយ។ ​វិធានការ​បិទ​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​នេះ គឺ​ធ្វើ​ឡើង​ដោយ​រដ្ឋបាល​ក្រុង​ផ្ទាល់ ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ប្រជាជន៕