ក្រុម Bayern, Borussia Dortmund និង PSG នៅតែមានឱកាសចូលលេងពានរង្វាន់ European Super League ។

European Super League
European Super League

ទស្សនាវដ្តីអាឡឺម៉ង់ Der Spiegel បានចុះផ្សាយកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយក្លឹបដែលបង្កើតការប្រកួត។ គេនិយាយថា Bayern, Borussia Dortmund និង PSG អាចនឹងចូលរួមជាមួយក្លឹបស្ថាបនិកនៃ Super League ។

Bayern München, Borussia Dortmund នឹង PSG
Bayern München, Borussia Dortmund នឹង PSG

ក្លឹបអាឡឺម៉ង់នឹងមានរយៈពេល ៣០ ថ្ងៃដើម្បីទទួលយកការអញ្ជើញអោយចូលរួមក្នុងការប្រកួត។ ខណះដែល ក្រុម Paris Saint-Germain នឹងមានរយៈពេលត្រឹម ១៤ ថ្ងៃប៉ុណ្ណោះ ។

Bayern München, Borussia Dortmund នឹង PSG
Bayern München, Borussia Dortmund នឹង PSG

ទោះយ៉ាងណាគេមិនត្រូវបានបញ្ជាក់ទេថា តើការអញ្ជើញក្រុមអោយចូលរួមត្រូវបានផ្ញើរួចហើយឬនៅ ។ កន្លងមកមានសេចក្ដីរាយការណ៍ថាក្លឹបអាឡឺម៉ង់ទាំង ២ ព្រមទាំងក្លិបមកពី បារាំង PSG បានបដិសេធមិនចូលរួមក្នុងកម្មវិធី Super League ។

ក្លិបចំនួន ១២ បានចុះកិច្ចព្រមព្រៀងបង្កើតការប្រកួតថ្មី
ក្លិបចំនួន ១២ បានចុះកិច្ចព្រមព្រៀងបង្កើតការប្រកួតថ្មី

ក្លិបចំនួន ១២ បានចុះកិច្ចព្រមព្រៀងបង្កើតការប្រកួតថ្មីរួមមាន :  ក្រុម AC Milan, Arsenal, Atletico, Chelsea, Barcelona, Inter, Juventus, Liverpool, Manchester City, Manchester United, Real Madrid និង Tottenham នឹងចូលរួមក្នុងក្របខ័ណ្ឌ Super League ដែលជាក្លឹបបង្កើត។