ក្លឹប Bayern Munich កំពុង​ស្វែង​រក​គ្រូបង្វឹក​ម្នាក់​ដើម្បី​ដឹកនាំ​ បន្ទាប់ពី​ពួកគេ​បណ្តេញ​គ្រូបង្វឹកលោក Niko Kovac ដែល​ចាប់ផ្តើម​មិន​បាន​ល្អ​នៅរដូវកាល​ថ្មី​នេះនៅក្របខណ្ឌ CL ។

Thomas Tuchel
​គ្រូបង្វឹក Thomas Tuchel របស់​ក្លឹប PSG​

ក្លឹបយក្សអាល្លឺម៉ង់នេះបាន​សម្លឹងឃើញ​គ្រូបង្វឹក Thomas Tuchel របស់​ក្លឹប PSG​។

តាមកាសែត​អាល្លឺម៉ង់​រាយការណ៍​ថា ក្លឹប​​​ Bayern ​ចង់​បាន​លោក Tuchel មក​ចាប់ដៃជាមួយគ្រូបង្វឹកបណ្តោះអាសន្ន​លោក Hansi Flick ដែល​ធ្វើបាន​ល្អ​ចាប់តាំង​ពី​មកថដឹកនាំ​កាល​ពីខែមុន។
photo of Hansi Flick
លោក Hansi Flick

លោក​ Flick ធ្វើបាន​ល្អជា​បន្តបន្ទាប់ ដោយ​ដឹកនាំ​ក្រុម Bayern Munich ប្រកួត​ឈ្នះ​៤​លើកជាប់គ្នា មុន​ពេល​ប្រកួត​ចាញ់​ក្រុម Bayern Leverkusen ២-១កាល​ពីចុងសប្តាហ៍​មុន៕