ក្លិប Bayern Munich ត្រូវបានគេរាយការណ៍ថា កំពុងតែចាប់អារម្មណ៍ក្នុងការចង់បាន Cristiano Ronaldo មករួមក្រុមដើម្បីជំនួសតំណែងរបស់ Robert Lewandowski ដែលត្រៀមនឹងចាកចេញ។

Cristiano Ronaldo នឹង Robert Lewandowski
Cristiano Ronaldo នឹង Robert Lewandowski

ជាការពិតណាស់ កុងត្រារបស់ Lewandowski ជាមួយ Bayern Munich នៅសេសសល់ចំនួនមួយរដូវកាលទៀត ប៉ុន្តែ រូបគេបានបដិសេធសំណើមិនបន្តកិច្ចសន្យាថ្មីឡើយ ខណៈ ក្លិបបន្ទាប់ដែលគេចង់ចូលរួមបំផុតនោះ គឺ Barcelona នៃលីគកំពូលអេស្ប៉ាញ។

បើយោងទៅតាមកាសែតកីឡាដ៏ល្បីល្បាញ AS បានទម្លាយឲ្យដឹងថា Ronaldo កំពុងតែត្រូវបាន Bayern Munich សម្លឹងមើលឃើញជាបេក្ខភាពក្នុងការជំនួសកន្លែងរបស់ Lewandowski ក្នុងករណីដែលគេចាកចេញ ខណៈ កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើ នៅសេសសល់កុងត្រាជាមួយ Man Utd មួយរដូវកាលទៀត៕