ខណ:ដែលក្លឹបយក្ស​អាល្លឺម៉ង់​ Bayern Munich កំពុង​ស្វែង​រក​អ្នក​ចាត់ការ​ថ្មីអតីតអ្នកចាត់ការក្លឹប Arsenal លោក Arsene Wenger ក្លាយជា​បេក្ខភាពនាំមុខគេ​សម្រាប់​តំណែង​គ្រូបង្វឹកដែលនៅទំនេរក្រោយពេល​ក្លឹបនេះបណ្តេញ​គ្រូបង្វឹក Niko Kovac ចេញកាលពីពេលថ្មីៗនេះ។

photo of Arsene Wenger
អតីតអ្នកចាត់ការក្លឹប Arsenal លោក Arsene Wenger

លោក Niko Kovac ត្រូវបានបណ្តាញចេញកាលពីថ្ងៃអាទិត្យ​ គឺក្រោយ​ពេលក្រុម​ Bayern Munich ប្រកួត​ចាញ់​ក្រុម Frankfurt ៥-១។

photo of Niko Kovac
លោក Niko Kovac  ត្រូវបានបណ្តាញចេញពីក្លឹប Bayern Munich
លោក Arsene Wenger វ័យ៧០ឆ្នាំបានក្លាយជា​បេក្ខភាពនិង​ជាជម្រើស​ដ៏ពេញ​ចិត្ត​របស់ថ្នាក់ដឹកនាំ​ក្លឹប Bayern Munich ខណៈ​ពួកគេ​កំពុង​ស្វែង​រក​បេក្ខភាព​ដែល​មាន​សមត្ថភាព​កែប្រែរដូវកាល​របស់ខ្លួន​ និង​គ្រប់គ្រងកីឡាករ​ល្បីៗ​។
photo of Arsene Wenger
Bayern Munich ចាប់អារម្មណ័លោក Arsene Wenger

គ្រូបង្វឹក​ជើង​ចាស់សញ្ជាតិ​បារាំងរូបនេះ​អាចនិយាយភាសា​អាល្លឺម៉ង់បាន​យ៉ាងស្ទាត់ជំនាញ​។ លោក Arsene Wenger នៅទំនេរ មួយរយៈ​មក​ហើយ​ចាប់តាំង​ពី​លាលែងពី​តំណែង​គ្រូបង្វឹក​នៅ​ក្លឹប Arsenal កាលពីដំណាច់​រដូវកាល​ឆ្នាំ​២០១៧-១៨​ មក៕