បើតាម​សេចក្តី​រាយការណ៍នាពេល​ថ្មីៗនេះថា​ ក្លឹបយក្ស​អាល្លឺម៉ង់ Bayern Munich បានចំណាយ​​ ៥៦៣.០០០ផោន​ក្នុងមួយប្រកួត​សម្រាប់​កីឡាករ Philippe Coutinho។

photo of Philippe Coutinho
Philippe Coutinho

កីឡាកររូបនេះទទួលបាន​ប្រាក់ឈ្នួលប្រចាំឆ្នាំ​២៧​លានផោន​ ព្រមទាំង​កញ្ចប់ទឹកប្រាក់​ខ្ចីជើង​៧លានផោន​ផ្សេងទៀត​ពី​ក្លឹប Barcelona ផងដែរ។ ទំហំទឹកប្រាក់នេះ​បាន​ធ្វើ​ឲ្យ​មាន​ការពិចារណា​លើ​គ្រប់ការប្រកួត​សម្រាប់ក្រុម​ Bayern នៅរដូវកាល​នេះ​។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ​បាន​សម្រេចកិច្ចព្រមព្រៀងខ្ចីជើង​ពីក្លឹប Barcelona កាលពីដើមរដូវក្តៅនេះ បន្ទាប់ពី​ពិបាក​រកឱកាស​ក្នុងក្រុមជម្រើស​១១​នាក់ដំបូង។ ក្រុម Bayern នឹងមាន​ជម្រើស​ក្នុងការ​ផ្ទេរ​១០០​លានផោន​នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ​ ជាផ្នែក​នៃ​កិច្ចព្រមព្រៀង​ខ្ចីជើង៕