photo of Bayern Munich
Bayern Munich ឈ្នះ​ពាន Bundesliga ​៦លើក​ជាប់​ៗ

ក្រោយពីបញ្ចប់ការប្រកួតក្នុងសប្ដាហ៍ទី ២៩ដោយយកឈ្នះក្រុម FC Augsbrug ក្នុងលទ្ធផល ៤ទល់១ ក្រៅដីរួចមក ក្រុមបាល់ទាត់ FC Bayern Munich បានធានានូវពានរង្វាន់លីកកំពូល Bundesliga  រួចជាស្រេច ដែលមានពិន្ទុលើក្រុមលេខ២ Schalke 04 ចំនួន ២០ពិន្ទុ

លទ្ធផល​នេះ​មាន​ន័យ​ថា ក្រុម Bayern គឺ​ជា​ម្ចាស់​ជើង​ឯក​​ជាលើក​ទី​ ២៨ ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ពួក​គេ ហើយ​វា​គឺ​ជា​ឆ្នាំ​ទី​ ៦​ ជាប់​ៗ​គ្នា​ដែល​ពួក​គេ​បាន​​​ឈ្នះ​ពាន Bundesliga ចាប់​តាំង​ពី​ការ​ឈ្នះ​ពាន​បី​ក្នុង​រដូវ​កាល​តែមួយ កាល​ពីឆ្នាំ​ ២០១៣​។

Augsburg បាន​រក​គ្រាប់​បាល់​នាំ​មុខ​មុន​ដ៏មិន​នឹក​ស្មាន​​​ដល់​តាម​រយៈ​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​ដោយ​កីឡាករ Niklas Suele ប៉ុន្តែ ក្រុម​យក្ស​របស់​អាល្លឺ​ម៉ង់​មួយនេះ បាន​វាយ​បក​វិញ ខណៈ​ដែល Corentin Tolisso, James ដែល​​ក៏​បាន​ជួយ​ឲ្យ Arjen Robben រក​បាន​គ្រាប់​បាល់​ដែរ​នោះ និង Sandro Wagner សុទ្ធ​សឹង​រក​បាន​គ្រាប់​បាល់​បញ្ចូល​ទី​។

ជាមួយគ្នានេះ Bayern មិនបានដាក់កីឡាករ​សំខាន់​ៗមួយចំនួនទេ ដូចជា Robert Lewandowski, Thomas Muller, Thiago, Franck Ribery, Mats Hummels និង Javi Martinez សម្រាប់ជើងទី២ វគ្គ៨ក្រុម​ Champions League តតាំង Sevilla នៅ​ថ្ងៃពុធ ខាងមុខ៕

photo of Bayern Munich
Bayern Munich ឈ្នះ​ពាន Bundesliga ​៦លើក​ជាប់​ៗ