ក្លិប ​Barcelona ត្រៀមខ្លួនរួចជាស្រេចក្នុងការចែកផ្លូវជាមួយនឹងកីឡាករ Umtiti ប្រសិនបើមានក្លិបណាហ៊ានដាក់សំណើ៦០លានអឺរ៉ូដេញថ្លៃយកខ្សែការពារសញ្ជាតិបារាំងរូបនេះ។

photo of Samuel Umtiti
កីឡាករ Samuel Umtiti

ក្លិប ​Barcelona ត្រូវបានគេរាយការណ៍ថាអាចនឹងអនុញ្ញាតអោយខ្សែការពារសញ្ជាតិបារាំងកីឡាករ Samuel Umtiti ចាកចេញក្នុងតម្លៃប្រមាណ៦០លានអឺរ៉ូ(ឬប្រហែល៦៦,៨លានដុល្លារអាមេរិក) នៅខែមករាខាងមុខស្របពេលដែលមានដំណឹងលេចឭថាក្លិប ​Bayern Munich កំពុងចាប់អារម្មណ៍ចង់បានខ្សែការពារវ័យ២៦ឆ្នាំរូបនេះ។

តាមរយៈប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថាក្លិប Bayern Munich បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡករ Umtiti បន្ទាប់ពីក្លិបដែលមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់មួយនេះ កំពុងតែជួបវិបត្តិខ្សែការពារដោយសារតែខ្សែការពារជួរមុខរបស់ពួកគេកីឡាករ Niklas Sule រងរបួសជង្គង់ដែលអាចនឹងអវត្តមានរហូតដល់បញ្ចប់រដូវកាល។

គួររម្លឹកផងដែរថាកីឡាករ Samuel Umtiti បានចាកចេញពីក្លិប​​ Lyon មកចូលរួមជាមួយនឹងក្លិប Barcelona កាលពីឆ្នាំ២០១៦ដោយបានជួយក្លិបដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់មួយនេះលើកពានរង្វាន់ធំៗជាច្រើនរួមមានពាន La liga ២ដង ពាន Copa del Rey ២ដង និងពាន Spanish Super Cup ចំនួន២ដង៕