Bayern Munich កំពុង​ថ្លឹងថ្លែង​ដាក់សំណើ​ផ្ទេរ​ដ៏​សន្ធឹក សន្ធាប់ ដើម្បី​អូសទាញ​កីឡាករ Roberto Firmino ឲ្យ​ចាក​ចេញពី​ក្លិប Liverpool ។​

Roberto Firmino
Roberto Firmino

ក្លិប​យក្ស​អាល្លឺម៉ង់​នេះ​កំពុង​ស្វែងរក​កីឡាករ​ឆ្នើម​ម្នាក់​ដែល​អាច​ជំនួស​តំណែង​ខ្សែប្រយុទ្ធ Robert Lewandowski ហើយ​ថា កំពុង​តាម​ផ្តោត​ការយកចិត្តទុកដាក់​លើ កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​។​
​ ​​ក្លិប Bayern Munich សង្ឃឹមថា នឹងដាក់​សំណើ​ផ្ទេរ​កីឡាករ​ឆ្នើម​ពីររូប​នេះ​នៅ​ក្របខណ្ឌ premier league កីឡាករ Leroy Sane ។ ប៉ុន្តែ​លទ្ធភាព​ផ្ទេរ សេន ហាក់ដូចជា​អាចទៅរួច​។​


Sane មិនសូវ​មានឱកាស​ទេ​ជាមួយ​ក្រុម​ជម្រើស​របស់លោក  Pep Guardiola នៅ​ក្លិប​ Manchester City ​នៅ​ខណ្ឌ​ premier league ហើយ​ត្រូវគេ​រំពឹងថា នឹង​ចាក​ចេញទៅ​អាល្លឺម៉ង់ នៅ​រដូវក្តៅ​ឆ្នាំមុន ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​របួស អំឡុងពេល​ប្រកួត Community Shield ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​ផ្ទេរ​ត្រូវ​បរាជ័យ​វិញ​។​
​ ​គេ​ជឿថា គ្រូបង្វឹក Hans Flick របស់​ក្លិប Bayern Munich គឺជា​អ្នកគាំទ្រ​របស់ Firmino ដែល​សមាជិក​សំខាន់​ក្នុង​ក្រុម​ជម្រើស​របស់លោក Jurgen Klopp ៕