Bayern Munich បានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Sandro Wagner

លោក Jupp Heynckes បានបញ្ជាក់ថា Bayern Munich កំពុងចរចាជាមួយក្លឹប Hoffenheim អំពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធអន្តរជាតិរបស់អាល្លឺម៉ង់ Sandro Wagner ខណៈដែលគ្រូពេទ្យ Hans-Wilhelm Muller-Wohlfahrt បានត្រលប់ចូលក្លឹបវិញ ។
លោក Julian Nagelsmann គ្រូបង្វឹករបស់ក្លឹប Hoffenheim បានបញ្ជាក់ពីរបាយការណ៍មួយដែលថាលោក Wagner កំពុងតែត្រលប់ទៅកាន់អតីតក្លឹប Bayern វិញ។
លោក Heynckes បានប្រាប់សន្និសីទសារព័ត៌មានមួយមុនពេលការប្រកួតរបស់ម្ចាស់ជើងឯកអាល្លឺម៉ង់ ជាមួយនឹងគូប្រជែង Augsburg ដែលថាលោក Hasan Salihamidzic និង Alexander Rosen ត្រូវបានទាក់ទងដើម្បីពិនិត្យមើលថាតើមានលទ្ធភាពផ្ទេរមួយឬយ៉ាងណា ។
ប្រព័ន្ធផ្សព្វផ្សាយបានបន្ថែមថា ឱ្យមានការអត់ធ្មត់ទាក់ទងនឹងការផ្លាស់ប្តូរដ៏មានសក្តានុពលមួយ ។ លោក Heynckes បានបន្ថែមថា “យើងស្ថិតនៅក្នុងដំណាក់កាលនេះហើយមិនមានអ្វីទៀតទេ វាលឿនពេកក្នុងការនិយាយ”។
ប្រភពពី៖ espnfc