Bayern Munich បានយកឈ្នះ RB Leipzig ដោយការស៊ុតបាល់ប៉េណាល់ទី

Bayern munich បានផ្តួល RB Leipzig ចេញពីពូលអាល្លឺម៉ង់និងឈានដល់ជុំទីបី ដោយការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពី Naby Keita ទទួលបានកាតក្រហម ត្រូវបានបញ្ជូនចេញនៅដើមតង់ទី 2។ការប្រកួតដ៏កក្រើកបានក្លាយជាការប្រកួតដ៏គួរឱ្យភ័យខ្លាច Leipzig បានប្រកួតតរទល់ជា Bayern រហូតដល់បញ្ចប់ការប្រកួតនៅលទ្ធផល ១-១ បន្ទាប់ពីមានការបន្ថែមម៉ោងរហូតដល់ ១២០ នាទី។
មុនពេលមានគ្រាប់បាល់ស៊ុតបញ្ចូលទីមួយកីឡាករ Naby Keita ត្រូវបានបញ្ជូនចេញនៅដើមតង់ទី 2 បន្ទាប់ពីបានយកកាតលឿងលើកទី 2 របស់គេដោយទុកឱ្យក្រុមម្ចាស់ផ្ទះបញ្ចប់ការប្រកួតជាមួយនឹងកីឡាករ 10 នាក់។ ប៉ុន្តែការបរាជ័យនេះមិនបានធ្វើឱ្យ Leipzig ស៊ុតបាល់បញ្ចូលទីមុនមួយគ្រាប់ណាំមុខ Bayern ដោយការទាត់បាល់ប៉េណាល់ទីនៅនាទីទី 68 ដោយកីឡាករ Emil Forsberg មុនពេលThiago Alcantara របស់ Bayern តាមស្មើបានវិញនាទី៧៣។
រហូតដល់នាទីទី ៩០ ក្រុមទាំងពីរនៅតែស្មើគ្នាកនុងលទ្ធផល ១-១។ ក្រុមទាំងពីរបានមានឱកាសទទួលបានការបន្ថែមនាទីរហូតដល់ 30នាទី តែពួកគេនៅតែរកគ្រាប់បាល់មិនបានដដែល ដូច្នេះត្រូវឈានដល់បាល់ប៉េណាល់ទីកាត់សេចក្ដី។ ៥គ្រាប់របស់ Bayern គ្មានភ្លាត់មួយគ្រាប់ណាឡើង ដោយឡែក Leipzig ភ្លាត់ទាត់មិនចូលគ្រាប់ចុងក្រោយដោយកីឡាករ Timo Wener ទើបធ្វើឲ្យ Bayern munich ទទួលបានជ័យជំនះក្នុងការប្រកួតនេះ ៕

ប្រភពព័ត័មានពី bbc.com