ក្លឹប Bayern Munich បានបើកឪកាសដល់ខ្សែប្រយុទ្ធ Thomas Muller ក្នុងការ​ចាកចេញ​ពី​ក្លឹបយក្ស​អាល្លឺម៉ង់​នេះ ទៅរកទ្រនំថ្មី។

photo of Thomas Muller
ខ្សែប្រយុទ្ធ Thomas Muller

កីឡាករ​ម្ចាស់​មេដាយ​មាសវើលខាប់រូបនេះ​បាន​ចំណាយ​ពេល​១២​ឆ្នាំ​មក​ហើយជាមួយ​ក្លឹប​អាល្លឺម៉ង់នេះ ហើយ​បានបង្ហាញមុខ​៣៣៧​លើក​ ប៉ុន្តែកិច្ច​សន្យានឹងចប់​នៅដំណាច់​រដូវកាល​ក្រោយ ហើយ​កំពុងពិចារណា​រកច្រកចេញ។

ខ្សែប្រយុទ្ធរូបនេះ លើកពាន​២១លើក​ជាមួយ​ក្លឹប Bayern ជាក្លឹប​ដែល​កីឡាករ​រូបនេះ​បាន​ចាប់ផ្តើម​អាជីព​ពីដំបូង ប៉ុន្តេ​ក្នុង​វ័យ​៣០ឆ្នាំ​ វាប្រហែលជា​ដល់ពេលត្រូវ​រកកន្លែង​ប្រកួត​ប្រជែង​ថ្មី​ ហើយ​មាន​ព័ត៌មានថា Muller ចាប់អារម្មណ៍​ក្របខណ្ឌ​អង់គ្លេស​និង​អ៊ីតាលី។

Thomas Muller
Thomas Muller
Muller ចាប់ផ្តើម​មានកេរ្តិ៍ឈ្មោះ​ក្នុង​អាជីពបាល់ទាត់របស់ខ្លួន នៅពេលកីឡាករ​រូបនេះ​លើក​ពាន​វើលខាប់ជាមួយក្រុម​ជម្រើស​ជាតិ​នៅប្រេស៊ីល​កាលពីឆ្នាំ​២០១៤​ ហើយ​កីឡាករ​រូបនេះ​បន្ត​លើក​ពាន​​ CL ​និង​ពាន​ជើង​ឯក​ក្របខណ្ឌ Bundesliga ចំនួន៨លើកផងដែរ៕