ក្លឹប Bayern Munich ​បាន​​ចុះ​កុងត្រា​ផ្ទេរ​យក​​ខ្សែ​បម្រើ Ryan Gravenverch ពី​ក្លឹប Ajax ក្នុង​តម្លៃ​ខ្លួន​១៨,៥​លាន​អឺរ៉ូ។

Ryan Gravenverch
Ryan Gravenverch

កីឡាករ​វ័យ​២០​ឆ្នាំ​សញ្ជាតិ​ហុល្លង់​​បាន​ចុះ​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៧។ ក្លឹប Ajax បាន​បញ្ជាក់​ថា ការ​ផ្ទេរ​នេះ​មាន​តម្លៃ​​១៨,៥​លាន​ផោន ហើយ​អាច​​ឡើង​ដល់​២៤​លាន​អឺរ៉ូ​​ជាមួយ​ប្រាក់​លើក​ទឹក​ចិត្ត។ Ryan បាន​បង្ហាញ​ខ្លួន​​១០៣​​ប្រកួត​ឲ្យ Ajax និង​រក​បាន​១២​គ្រាប់។

វ័យ​ទើប​តែ​២០​ឆ្នាំ​ ខ្សែ​បម្រើ​ខាង​លើ​​ធ្លាប់​បាន​​ឈ្នះ​​​ពាន​លីគ​កំពូល​ហុល្លង់​ Eredivisie ចំនួន​៣​ដង និង​ KNVB Cup ២​ដង។ អ្នក​ចាត់​ការ​ទូទៅ​​របស់ Bayern លោក Oliver Kahn បាន​និយាយ​ថា​៖ Ryan Gravenverch គឺ​​ជា​កីឡាករ​វ័យ​ក្មេង​ម្នាក់​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ក្លឹប​នៅ​អឺរ៉ុប​ជា​ច្រើន​ចង់​បាន។ គេ​ជ្រើសរើស​ Bayern ព្រោះ​គេ​អាច​អភិវឌ្ឍន៍​​ឡើង​ទៅ​កម្រិត​ខ្ពស់​នៅ​ទី​នេះ៕