photo of Bayern Munich
Bayern Munich 1-2 Hoffenheim

ក្រុមម្ចាស់ផ្ទះ Bayern Munich បានរងបរាជ័យក្នុងក្របខ័ណ្ឌ Bundesliga ជាលើកដំបូងនៃរដូវកាលនេះ ជាមួយក្រុម Hoffenheim ត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីជ័យជម្នះ ៧-២ នៃក្របខ័ណ្ឌ Champions League របស់ពួកគេលើក្រុម Tottenham ។

photo of Sargis Adamyan
កីឡាករ Sargis Adamyan

២គ្រាប់របស់ Hoffenheim រកបានដោយកីឡាករ Sargis Adamyan រក បាន២ គ្រាប់អោយ Hoffenheim ដើម្បី​រកបានជ័យជម្នះលើកដំបូងនៅឯកីឡាដ្ឋាន Allianz Arena កាលពីយប់ថ្ងៃសៅរ៏ទី ៥ តុលា ២០១៩សម្រាប់ការ​ប្រកួត​លីកកំពូលអាឡឺម៉ង់សប្តាហ៏ទី៧នេះ។

Bayern Munich ក៏មានឪកាសវាយបកតាមស្មើវិញបានផងដែរដោយកីឡាករ Robert Lewandowski នៅនាទី ទី៧៣ ជាមួយនឹងគ្រាប់បាល់ទី ១៥ របស់កីឡាករអន្តរជាតិប៉ូឡូញនៅរដូវកាលនេះប៉ុន្តែមិនអាចស្រោចស្រង់ស្ថានការណ៏ វាយ បក យកឈ្នះវិញបានពីសំណាក់ខ្សែប្រយុទ្ធអន្តរជាតិអាមេនី Adamyanបាន។យ៉ាងណាមិញក្រុមរបស់ំំគ្រូបង្វឹកលោក Niko Kovac ឈរនៅកំពូលដោយសារតែគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេក៏ពិតមែនប៉ុន្តែពេលនេះគឺក្រុមមានពិន្ទុស្មើគ្នាជាមួយ Frieburg, RB Leipzig និង Bayer Leverkusen ប៉ុណ្ណោះ។