Bayern Munich ត្រៀមដល់ ៣០០លានអឺរ៉ូ ចង់នាំយកកីឡាករ ២ រូបចូលក្រុម
21 Dec 2019 - 01:32:37 SHARE
តាមរបាយការណ៍ពី Bild បានចុះផ្សាយថាក្លឹប Bayern Munich កំពុងត្រៀមចាយថវិកាធំដល់ទៅ ៣០០ លានអឺរ៉ូនៅទីផ្សារដោះដូររដូវរងាខាងមុខ ទៅលើរ៉ាដាសំខាន់ពីររូបរួមមាន Leroy Sane និងការទិញផ្តាច់ Philippe Coutinho។

Bayern បានបង្ហាញការចាប់អារម្មណ៍លើ Sane ម្តងជាពីរលើករួចមកហើយ តាំងពីជំនាន់ Niko Kovac នៅដឹកនាំមកម្ល៉េះ។ រហូតផ្ទុះរឿងរ៉ាវពាក្យសម្តីថាមិនគោរពដល់ទ្រនំអាណាព្យាបាល Man City និងមានការសុំអភ័យទោសទៀតផងកាលពីពេលកន្លងទៅ។

ទៅមើលរឿង Coutinho ប្រកួតចុងក្រោយធ្វើបានល្អខ្លាំង ដែលចូលរួមចំណែកស៊ុត & Assist ក្នុងចំណែកគ្រាប់បាល់ទាំង ៥ ញាំងឲ្យរូបគេទទួលបានការសាទរខ្លាំងពីសំណាក់អ្នកគាំទ្រនិងក្រុមប្រឹក្សាភិបាលរបស់ក្លឹប៕

សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព