អតីត​ខ្សែ​បម្រើ​របស់ក្រុម Manchester United លោក David Beckham បានបង្ហាញពីអារម្មណ៍របស់គាត់ ចំពោះអតីតក្លឹបរបស់គាត់ ដែលមានអតីតកីឡាកររបស់ក្រុម Arsenal គឺ Alexis Sanchez ។

photo of Alexis Sanchez
Alexis Sanchez of Manchester United

កីឡាករសញ្ចាតិឈីលី (Sanchez) បានគេប្រកាសថាជាកីឡាកររបស់ក្លឹប Manchester United កាលពីសប្តាហ៍មុន បន្ទាប់ពីគាត់បានបញ្ចប់កិច្ចព្រមព្រៀងដោះដូរកីឡាករដ៏អស្ចារ្យមួយ ក្នុងពេលថ្មីៗនេះដែលពាក់ព័ន្ធនឹងកីឡាករ Henrikh Mkhitaryan ។

Beckham បានប្រាប់សារព័ត៌មាន The Mirror ថា “ខ្ញុំនៅតែពិបាកក្នុងការជឿ តែវាពិតជាកើតឡើងមែន” ។

“កីឡាករម្នាក់ដែលមានមហិតាដ៏ធំ និងសមត្ថភាពរបស់គាត់ច្បាស់មកពីក្លឹបធំមួយ ដូចជាក្រុមកាំភ្លើងធំ Arsenal ហើយបន្ទាប់មកផ្លាស់ទីទៅក្លឹបដ៏ធំមួយដូចជា Manchester United ដែលសម្រាប់ខ្ញុំ បានធ្វើឱ្យខ្ញុំមានមោទនភាពក្នុងនាមជាកីឡាកររបស់ក្រុម Manchester United ព្រោះយើងចង់បានកីឡាករល្អ ៗ និងកីឡាករដែរមានទេពកោសល្យមកចូលរួមជាមួយក្លឹបរបស់យើង ។ វាជារឿងដ៏អស្ចារ្យមួយដែលឃើញគាត់ស្លៀកពាក់អាវយឺតរបស់ Man United ហើយខ្ញុំប្រាកដណាស់ថាគាត់នឹងទទួលជោគជ័យ “។

ប្រភពពី៖ soccerladuma